Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Google+

Search More Information

Tuesday, July 14, 2015

Potential Risks for Opposition Party for National Election 2017-2018

វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨


Potential Risks for Opposition Party



តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ? ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។
យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែ ប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ឋសាស្រ្តច្រេះស៊ីដែក ៣. បំបែកដើម្បីគ្រប់គ្រង ៤. រំលាយដើម្បីជោគជ័យ និង ៥. ស្វាស៊ីបាយ លាបមាត់ពពែ ។ល។
១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ
ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថាបើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិកាសាធារណមិនមានប្រសិទ្ឋិភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ល។តើត្រូវធ្វើដូចម្តេចទៅ?
ព្យាយាមចាប់ត្រីស្អុយដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ និងច្បាប់គជបដ៏អាក្រក់បំផុត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់ព្រៃដូចជា ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគម ច្បាប់សហជិព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត ។ល។
២. យុទ្ឋសាស្រ្តច្រេះស៊ីដែក
ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថាគណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការដើម្បីយកគណបក្សជាកម្មសិទ្ឋិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជា បទពិសោធន៏មិនត្រូវបានយកមកសិក្សាឲ្យបានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថាយហានិភ័យទាំងនេះ។
៣. បំបែកដើម្បីគ្រប់គ្រង
ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែ យកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាចសិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនុមមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការគ្រឹះក្នុងការចាប់យកប្រយោជន៏សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែកតួរនាទីរៀងៗ ខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សប្រឆាំងលើគំនរទុក្ខសាធារណជននោះ។
៤. រំលាយដើម្បីជោគជ័យ
ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាចឲ្យគជបហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឫរំលាយគណបក្សនោះចោលបាន។ បទពិសោធន៏គណបក្សថៃរ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សប្រឆាំងរៀននិងយកមកកាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត ឫត្រូវរំលាយចោលដោយប្រការណាមួយមុនបោះឆ្នោត២០១៧ ឫ២០១៨។
៥. ស្វាស៊ីបាយ លាបមាត់ពពែ
តាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយ ដែលខ្លួនបរិភោគហើយទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យក្លាចក៏រត់ចោលស្រុកតែម្តងទៅ។ មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាច ធ្លាប់និយាយថា មានចលនាផ្តួលរំលំរដ្ឋាភិបាលចំនួន៥នៅក្រៅប្រទេស ឫនៅតាមជាយដែន បើកងកំលាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណាជាអ្នកបង្កើតចលនានោះ។ តាមពិត មានចលនាមួយដែលត្រូវបានចោទថាជាចលនា ផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះបានអនុញ្ញាតិឲ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សប្រឆាំងស្របច្បាប់។ ស្វាស៊ីបាយលាបមាត់ពពែនៅតែអ្នកនយោបាយខ្មែរយកមកប្រើដើម្បីធ្វើបាបជនស្លូតត្រង់ជាពិសេសយុវជន។ គណបក្សប្រឆាំងអាចត្រូវបានស្វាយកបាយមកលាបមាត់ដើម្បីរំលាយគណបក្សចោលមុនការបោះឆ្នោត២០១៧ ឫ២០១៨។
សូមកុំឲ្យជួបវាសនាបែបនេះពីព្រោះយើងមិនត្រឹមចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ តែថែមទាំងចង់ឲ្យមានតល្យភាពអំណាចរដ្ឋទៀតផង។
ដំណោះស្រាយ
១. ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ដោយសារតែការងារក្រុមមានប្រសិទ្ឋិភាព និងចេះចែកតួរនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជំនះគណបក្សជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និង សាធារណជនគ្រប់រួប មិនមែនដោយសារនាក់ណាម្នាក់នោះទេ។
២. អ្នកដឹកនាំល្អគឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើន ទាន់ពេលវេលានិងល្អជាងខ្លួនជានិច្ច។
៣.រៀបចំផែនការការកាត់បន្ថាយហានិភ័យដែលបានរៀបរាប់ខាងលើឲ្យបានទាន់ពេលវេលាតាមរយការចូលរួមពេញលេញពីសមាជិករបស់ខ្លួន។
Source: Dr. Kem Ley, Researcher.

0 comments :

Post a Comment

Like Me on Facebook

Donation by PayPal

Blog Archive

Loading...