Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Google+

Search More Information

Thursday, July 16, 2015

Old Political Culture vs New Political Culture

វប្បធម៌នយោបាយចាស់(Old Political Culture)
១. ធ្វើនយោបាយដើម្បីដំណែង
២. លើកសរសើរមេដឹកនាំជាវីរៈជន (One Man Show)
៣. ស្វែងរកប្រជាប្រិយភាពបុគ្គលដឹកនាំ 
៤. អំណាចបុគ្គលក្នុងការគ្រប់គ្រង
៥. លាបពណ៌គេឯងឲ្យអាក្រក់ដើម្បីឈ្នះ
៦. នយោបាយប្រជាភិថុតនិងបោកប្រាស់
៧. ចោទប្រកាន់អ្នកដ៏ទៃគ្មានការពិត
៨. ដឹកនាំផ្អែកលើអារម្មណ៏និងមិនផ្អែកលើព័ត៌មានវិទ្យាសាស្រ្ត
៩. ជួយគាំទ្រគ្នា(Patron-Client Network)
១០. ប្រើប្រាស់តុលាការដើម្បីបំបាក់គូរប្រកួត
១១. បុក ចាញ់សម្លាប់ដើម្បីបំបាត់ប្រជាប្រិយភាព
១២. សម្លុតអ្នកដ៏ទៃថាមានតែខ្លួនអាចដឹកនាំបាន
១៣. ទិញអ្នកបោះឆ្នោត និងសន្យាបោកប្រាស់
ដើរតាមមេដឹកនាំដោយមិនពិចារណ
វប្បធម៌នយោបាយសម័យទំនើប (New Political Culture)
១. ធ្វើនយោបាយដើម្បីដោះស្រាយបញ្ហាសង្គម
២. កសាងប្រជាប្រិយភាពស្ថាប័ននិងសមាជិកច្រើនរូប
៣. អំណាចសម្រេចចិត្តរបស់តំណាងពលរដ្ឋនិង បើកទូលាយក្នុងការចូលរួមសម្រេចចិត្ត
៤. សារនយោបាយផ្អែកលើទិន្នន័យវិទ្យាសាស្រ្ត
៥. រៀបចំច្បាប់ គោលការណ៏ដោយមានការចូលរួមពីតំណាងពលរដ្ឋ
៦. រៀបចំឲ្យមានសមភាពយុវជន (៣៣%យុវជន)
៧. រៀបចំឲ្យមានសមភាពស្រ្តី (៥០%ស្រ្តី)
៨. ប្រកួតប្រជែងបេក្ខភាព គ្រប់ថ្នាក់ដឹកនាំ
៩. ដឹកនាំប្រកបដោយតម្លាភាពនិងទទួលខុសត្រូវ
១០. វាយតម្លៃស្ថាប័នដើម្បីកែលំអរដំណើរការងារ
១១. រីករាយ គោរពអ្នករិះគន់និងទទួលយកយោបល់
១២. មិនរើសអើងសមាជិកគណបក្សផ្សេងៗដែលមិនគាំទ្រខ្លួន
១៣. បណ្តុះបណ្តាលសមត្ថភាពសមាជិកនិងសកម្មជន
គិតដោយស៊ីជម្រៅ និងរកគំនិតផ្តួចផ្តើមថ្មីៗដើម្បីដោះស្រាយបញ្ហា

Elements for Research, Monitoring and Evaluation

សារៈសំខាន់នៃការសិក្សាស្រាវជ្រាវ តាមដាននិងវាយតម្លៃ (Research, Monitoring and Evaluation)
ក្នុងការរៀបចំច្បាប់ (Law Making) គោលនយោបាយ(Policy Formulation) ផែនការ យុទ្ឋសាស្រ្ត (Strategic Planning) ការគ្រប់គ្រង (Management) និងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ (Major Decision Making) ជាប្រចាំ ប្រាកដជាត្រូវការព័ត៌មានជា ពិសេសព័ត៌មានដែលចេញពីការសិក្សាស្រាវជ្រាវតាមលក្ខណវិទ្យាសាស្រ្ត(Scientific Survey) តាមដាននិងវាយតម្លៃដែលមានប្រព័ន្ឋត្រឹមត្រូវ (M&E System and Tools)។ប្រទេសមួយដែលខ្វះទិន្នន័យ (Lack of scientific Information) ខ្វះសមត្ថភាពប្រើប្រាស់ទិន្នន័យ(Low Capacity in using statistics) និងមិនប្រើប្រាស់ទិន្នន័យដើម្បីធ្វើសេចក្តី សម្រេចចិត្តទេ(Turn the blind eyes to statistics) ប្រទេសនោះច្បាស់ជាដើរលើផ្លូវខុស មិនបានឆ្លើយតមទៅ អាទិភាព ជាតិទេ និងសេចក្តីត្រូវការរបស់ពលរដ្ឋនោះទេ។ លើសពីនេះទៅទៀត អ្នកនយោបាយដែលខ្វះសមត្ថភាពប្រើប្រាស់ទិន្នន័យដើម្បីរៀបចំគោលនយោបាយរបស់គណបក្ស និងមិនបានប្រើប្រាស់ព័ត៌មានធ្វើសេចក្តី សម្រេចចិត្តផ្នែកនយោបាយរបស់ខ្លួននោះទេ នោះជាអ្នកនយោបាយ ប្រជាភិថុត និងបោកប្រាស់រាស្ត្រ។

ការសិក្សាស្រាវជ្រាវសំខាន់ៗដែលគួរកែលំអរ និងមានការចូលរួមធ្វើ និងប្រើប្រាស់នោះរួមមានៈ
1. Demographic Census or Population Census 1998, 2008 and 2018, MoP, www.mop.gov.kh
2. Cambodia Socio-Economic Census(CSES) 2004, 2006, 2009, 2012 and 2015, MoP, www.mop.gov.kh
3. Poverty Assessment 2013, MoP and World Bank
4. Cambodia Health Demographic Survey (CDHS) 2000, 2005, 2010 and 2015, MoH, www.moh.gov.kh, MoP, www.mop.gov.kh
5. Gender Assessment (Fair Share )2004, 2008, 2012, MoWA,www.mowa.gov.kh MoP, www.mop.gov.kh
6. Industry Census 2011, MoP, www.mop.gov.kh
7. Agriculture Census 2014, MoAFF, www.moaff.gov.kh, MoP,www.mop.gov.kh
8. Common Country Assessment-CCA 2009, 2014, UNDAF, UN,www.undp.org
9. Other Sectorial Research and Surveys.

លើសពីនេះទៅទៀត យើងទាំងអស់គ្នាគួរជួយកែលំអរប្រព័ន្ឋព័ត៌មានដែលមានស្រាប់ (Passive Surveillance) និងចូលរួមពេញលេញក្នុងការផ្តល់យោបល់ រិះគន់ប្រកបដោយន័យស្ថាបនាលើប្រព័ន្ឋនិន្នន័យដែលមានស្រាប់ដូចខាងក្រោមៈ 

1. EMIS (Education Management Information System) MoEYS,www.moeys.gov.kh
2. HIS (Health Information System), MoH, www.moh.gov.kh
3. FMIS (Financial Management Information System), on the process of development, MoEF, www.moef.gov.kh
4. CDB (Commune database System), mop, www.mop.gov.kh, NCDD ,www.ncdd.cbd.gov.kh
5. Aid Effectiveness Report, 2011, 2012, 2013, MoP, www.mop.gov.kh, NGO Forum on Cambodia
6. CMDG Reports (Cambodia Millennium Development Goal) 2011, 2012, 2013, MoP, www.mop.gov.kh , UNDP-Cambodia, www.undp.org
7. Human Development Index(HDI), MoP, www.mop.gov.kh , UNDP,www.undp.org
8. ID-POOR Surveys, MoP, www.mop.gov.kh, GIZ, URC
9. Cam.Info and Del.Info, MoP, www.mop.gov.kh UNICEF-Cambodia,www.unicef.org
10. Other passive surveillance and surveys.
ដូចនេះ សង្ឃឹមថា អ្នកសិក្សាស្រាវជ្រាវ អ្នកសិក្សា អ្នកនយោបាយ អ្នកដឹកនាំ និងសាធារណជនចាប់ផ្តើមចូលរួមកែលំអរ ឲ្យតម្លៃ និងប្រើប្រាស់ទិន្នន័យដែលមានលក្ខណវិទ្យាសាស្រ្តទាំងនោះដើម្បីធ្វើសេចក្តីសម្រេចចិត្ត។
ការពិភាក្សា និងជជែកគ្នាដោយផ្អែកលើទិន្នន័យដែលមានភាពត្រឹមត្រូវ មានលក្ខណវិទ្យាសាស្រ្ត អាចទាញយើងទាំងអស់គ្នាឲ្យដើរលើ ផ្លូវដែលត្រឹមត្រូវនិងកាត់បន្ថយជម្លោះផ្ទៃក្នុង និងជម្លោះមតិ។

Source: Dr. Kem Ley, Researcher.

Tuesday, July 14, 2015

Potential Risks for Opposition Party for National Election 2017-2018

វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨


Potential Risks for Opposition Party



តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ? ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។
យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែ ប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ឋសាស្រ្តច្រេះស៊ីដែក ៣. បំបែកដើម្បីគ្រប់គ្រង ៤. រំលាយដើម្បីជោគជ័យ និង ៥. ស្វាស៊ីបាយ លាបមាត់ពពែ ។ល។
១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ
ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថាបើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិកាសាធារណមិនមានប្រសិទ្ឋិភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ល។តើត្រូវធ្វើដូចម្តេចទៅ?
ព្យាយាមចាប់ត្រីស្អុយដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ និងច្បាប់គជបដ៏អាក្រក់បំផុត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់ព្រៃដូចជា ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគម ច្បាប់សហជិព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត ។ល។
២. យុទ្ឋសាស្រ្តច្រេះស៊ីដែក
ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថាគណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការដើម្បីយកគណបក្សជាកម្មសិទ្ឋិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជា បទពិសោធន៏មិនត្រូវបានយកមកសិក្សាឲ្យបានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថាយហានិភ័យទាំងនេះ។
៣. បំបែកដើម្បីគ្រប់គ្រង
ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែ យកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាចសិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនុមមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការគ្រឹះក្នុងការចាប់យកប្រយោជន៏សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែកតួរនាទីរៀងៗ ខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សប្រឆាំងលើគំនរទុក្ខសាធារណជននោះ។
៤. រំលាយដើម្បីជោគជ័យ
ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ជាពិសេសត្រង់មាត្រា១៦២ (បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាចឲ្យគជបហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឫរំលាយគណបក្សនោះចោលបាន។ បទពិសោធន៏គណបក្សថៃរ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សប្រឆាំងរៀននិងយកមកកាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត ឫត្រូវរំលាយចោលដោយប្រការណាមួយមុនបោះឆ្នោត២០១៧ ឫ២០១៨។
៥. ស្វាស៊ីបាយ លាបមាត់ពពែ
តាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយ ដែលខ្លួនបរិភោគហើយទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យក្លាចក៏រត់ចោលស្រុកតែម្តងទៅ។ មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាច ធ្លាប់និយាយថា មានចលនាផ្តួលរំលំរដ្ឋាភិបាលចំនួន៥នៅក្រៅប្រទេស ឫនៅតាមជាយដែន បើកងកំលាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណាជាអ្នកបង្កើតចលនានោះ។ តាមពិត មានចលនាមួយដែលត្រូវបានចោទថាជាចលនា ផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះបានអនុញ្ញាតិឲ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សប្រឆាំងស្របច្បាប់។ ស្វាស៊ីបាយលាបមាត់ពពែនៅតែអ្នកនយោបាយខ្មែរយកមកប្រើដើម្បីធ្វើបាបជនស្លូតត្រង់ជាពិសេសយុវជន។ គណបក្សប្រឆាំងអាចត្រូវបានស្វាយកបាយមកលាបមាត់ដើម្បីរំលាយគណបក្សចោលមុនការបោះឆ្នោត២០១៧ ឫ២០១៨។
សូមកុំឲ្យជួបវាសនាបែបនេះពីព្រោះយើងមិនត្រឹមចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ តែថែមទាំងចង់ឲ្យមានតល្យភាពអំណាចរដ្ឋទៀតផង។
ដំណោះស្រាយ
១. ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ដោយសារតែការងារក្រុមមានប្រសិទ្ឋិភាព និងចេះចែកតួរនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជំនះគណបក្សជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និង សាធារណជនគ្រប់រួប មិនមែនដោយសារនាក់ណាម្នាក់នោះទេ។
២. អ្នកដឹកនាំល្អគឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើន ទាន់ពេលវេលានិងល្អជាងខ្លួនជានិច្ច។
៣.រៀបចំផែនការការកាត់បន្ថាយហានិភ័យដែលបានរៀបរាប់ខាងលើឲ្យបានទាន់ពេលវេលាតាមរយការចូលរួមពេញលេញពីសមាជិករបស់ខ្លួន។
Source: Dr. Kem Ley, Researcher.

Tuesday, July 7, 2015

Funny Kids Laughing Hysterically at Playing Toys (Original)


A 2-year and half kids names Xie Yi laughing loud when playing with animals toys.

Babies laughing, cute kids videos are always adorable. Watch this super collection of the best kids' videos and enjoy. This video will blow you mind with its kids cuteness.

Don't forget to LIKE COMMENT & SUBSCRIBE to this channel.

Recorded by: Thona Heng
Audio: Not included

https://www.facebook.com/playkhmer102

Like Me on Facebook

Donation by PayPal

Blog Archive

Loading...