ប្រវត្តិដើម
បទ "ម្លប់ដូងទី១០"
បានចាប់កំណើតឡីងនៅក្នុងកំណត់ហេតុនិពន្ធរបស់លោកគង្គ ប៊ុនឈឿន
អំពីប្រវត្តិស្នេហ៍ឈឺចាប់របស់លោកជាមួយនារីក្រមុំជាកូនស្រីអ្នកជិតខាងរបស់លោកម្នាក់តាំងពីឆ្នាំ១៩៦៩ម្ល៉េះ
។ ប៉ុន្តែ កំណត់ហេតុនិពន្ធនេះ លោកបានត្រឹមតែតាក់តែងទុកចោលនៅក្នុងសៀវភៅប៉ុណ្ណោះ
លោកមិនទាន់បានបញ្ចោញឱ្យ អ្នកចម្រៀងណាម្នាក់បកស្រាយនៅឡើយ ។
រហូតដល់ឆ្នាំ១៩៧២ ទើបលោករៀបចំបទនេះឡើងវិញ ដើម្បីថត ផ្សាយ ។ ខេត្តបាត់ដំបង ជាទឹកដីកំណើតរបស់លោកគង្គ ប៊ុនឈឿន
ដែលបានចិញ្ចឹមរូបលោកតាំងពីតូច ដល់ធំ ក្នុងបរិយាកាសមួយដ៏ស្រងេះស្រងោចពន់ប្រមាណ
។ ឯស្ទឹងសង្កែ ក៏ជាស្ទឹងទឹកខ្មៅសម្រាប់ជីវិតកវីនិពន្ធ របស់លោក
ដែលលោកជ្រលក់សរសេរមិនចេះរីងស្ងួតដែរ មិនតែប៉ុណ្ណោះ
វាជាកន្លែងមួយបណ្តុះអនុស្សាវរីយ៍រាប់មិន អស់
នៅក្នុងឆាកជីវិតស្នេហាបឋមវ័យរបស់លោកទៀតផង ។ ក្នុងចំណោមដើមដូងទាំងជួរនៅត្រើយខាងលិចស្ទឹងសង្កែ
មានដើមដូងមួយស្ថិតនៅចំពីមុខកំពង់ វត្តវាល និងមានកៅអីថ្មមួយ
ដែលលោកគង្គ ប៊ុនុឈឿនធ្លាប់ទៅអង្គុយបណ្តែតអារម្មណ៍នៅរាល់ពេលទឹកជន់ និង
ទឹកស្រក ។ កាលណោះ នៅចំពេលដែលដំណើរជីវិតរបស់លោកគង្គ
ប៊ុនឈឿន បានធ្លាក់ចុះដុនដាបមែន ទែន ។
ម្តាយរបស់លោកបានឈឺស្លាប់នៅក្រោមផ្ទះរបស់គេ លោកបានលះបង់ការសិក្សា
ហើយគ្មានការងារធ្វើ ទេ ។
កូនស្រីអ្នកជិតខាងរបស់លោកម្នាក់ ដែលលោកបានលួចស្រឡាញ់
ហើយដែលនាងធ្លាប់បានសច្ចាស្បថស្បែ ថាស្មោះស្ម័គ្រ ស្រឡាញតែលោកដែរនោះ
បានប្រែចិត្តបោះបង់លោកចោលដោយគ្មានអាល័យ ។ លោក គង្គ ប៊ុនឈឿន
បាននិយាយថា"ពេលមួយខ្ញុំបានណាត់ជួបនាងនៅមាត់ស្ទឹងសង្កែ
ក្រោមម្លប់ដើមដូងទី១០ តែនាង មិនមក
ទោះជាខ្ញុំបានណាត់សន្យាកាលពីថ្ងៃហើយក៏ដោយ" ។
ទឹកជន់ ទឹកហូរកាចស្ទឹង
បោះពួយនាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេសាប ដោយគ្មានវិល ត្រឡប់
ពាំនាំទាំងស្នេហាអស់សង្ឃឹមរបស់លោកគង្គ ប៊ុនឈឿន ទៅជាមួយផង ធ្វើឱ្យបេះដូងលោកមានរបួស ...។ រហូតមកដល់ឆ្នាំ១៩៧២ ទើបលោកគង្គ
ប៊ុនឈឿន រៀបចំបទចម្រៀងដែលលោកបានតាក់តែងទុកចោល នៅក្នុងសៀវភៅឡើង
ដើម្បីថតផ្សាយ ដោយដាក់ចំណងជើងថា"ម្លប់ដូងទី១០" ហើយលោកស៊ីន
ស៊ីសាមុតជាអ្នក ច្រៀង ។
បទ"ម្លប់ដូងទី១០"នេះ លោកស៊ីន ស៊ីសាមុតច្រៀងផង
ខ្សឹកខ្សួលអួលដើមកផង ហាក់ដូចជា លោកជួយរួមចំណែកកាន់ទុក្ខអតីតស្នេហារបស់លោកគង្គ
ប៊ុនឈឿន ដែលមានកំណើតឡើងនៅមាត់ស្ទឹងសង្កែ
ហើយត្រូវរលាយទៅវិញនៅមាត់ស្ទឹងសង្កែនោះដែរ ។
Click the control below
to listen or download the original song:
Hosted
by Kiwi6 file hosting. Download mp3 - Free Music Hosting.
0 comments :
Post a Comment