Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Search More Information

Showing posts with label Sin Sisamuth. Show all posts
Showing posts with label Sin Sisamuth. Show all posts

Monday, September 3, 2012

​បទ​"​ម្លប់​ដូង​ទី​១០


ប្រវត្តិ​ដើម​
​ ​បទ "​​ម្លប់​ដូង​ទី​១០" បានចាប់កំណើត​ឡីង​នៅក្នុង​កំណត់ហេតុនិពន្ធ​របស់​លោកគ​ង្គ ប៊ុន​ឈឿន អំពី​ប្រវត្តិ​ស្នេហ៍​ឈឺចាប់​របស់លោក​ជាមួយ​នារី​ក្រមុំ​ជា​កូនស្រី​អ្នកជិតខាង​របស់​លោក​ម្នាក់​តាំងពី​ឆ្នាំ​១៩៦៩​ម្ល៉េះ ។ ប៉ុន្តែ កំណត់ហេតុ​និពន្ធ​នេះ លោក​បាន​ត្រឹមតែ​តាក់តែង​ទុក​ចោល​នៅ​ក្នុង​សៀវភៅ​ប៉ុណ្ណោះ លោក​មិន​ទាន់​បាន​បញ្ចោ​ញ​ឱ្យ អ្នកចម្រៀង​ណា​ម្នាក់​បកស្រាយ​នៅឡើយ ។ រហូតដល់​ឆ្នាំ​១៩៧២ ទើប​លោក​រៀបចំ​បទ​នេះ​ឡើងវិញ ដើម្បី​ថត ផ្សាយ ។​ ​ ​ ខេត្ត​បាត់ដំបង ជា​ទឹកដី​កំណើត​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ដែល​បាន​ចិញ្ចឹម​រូបលោក​តាំង​ពី​តូច ដល់​ធំ ក្នុង​បរិយាកាស​មួយ​ដ៏​ស្រងេះស្រងោច​ពន់ប្រមាណ ។ ឯ​ស្ទឹង​សង្កែ ក៏​ជា​ស្ទឹង​ទឹកខ្មៅ​សម្រាប់​ជីវិត​កវីនិពន្ធ របស់លោក ដែល​លោក​ជ្រលក់​សរសេរ​មិនចេះ​រីងស្ងួត​ដែរ មិនតែប៉ុណ្ណោះ វា​ជា​កន្លែង​មួយ​បណ្តុះ​អនុស្សាវរីយ៍​រាប់​មិន អស់ នៅ​ក្នុង​ឆាកជីវិត​ស្នេហា​បឋមវ័យ​របស់លោក​ទៀតផង ។​ ​ ​ក្នុងចំណោម​ដើម​ដូង​ទាំង​ជួរ​នៅ​ត្រើយ​ខាងលិច​ស្ទឹង​សង្កែ មាន​ដើម​ដូង​មួយ​ស្ថិត​នៅ​ចំ​ពីមុខ​កំពង់ វត្ត​វាល និង​មាន​កៅអី​ថ្ម​មួយ ដែល​លោក​គ​ង្គ ប៊ុនុ​ឈឿន​ធ្លាប់ទៅ​អង្គុយ​បណ្តែត​អារម្មណ៍នៅ​រាល់ពេ​លទឹក​ជន់ និង ទឹក​ស្រក ។​ ​ ​ កាលណោះ នៅ​ចំ​ពេល​ដែល​ដំណើរ​ជីវិត​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ធ្លាក់ចុះ​ដុនដាប​មែន ទែន ។ ម្តាយ​របស់​លោក​បាន​ឈឺ​ស្លាប់​នៅ​ក្រោមផ្ទះ​របស់​គេ លោក​បាន​លះបង់​ការសិក្សា ហើយ​គ្មាន​ការងារ​ធ្វើ ទេ ។ កូនស្រី​អ្នកជិតខាង​របស់​លោក​ម្នាក់ ដែល​លោក​បាន​លួច​ស្រឡាញ់ ហើយ​ដែល​នាង​ធ្លាប់​បាន​សច្ចា​ស្បថស្បែ ថា​ស្មោះស្ម័គ្រ ស្រឡាញ​តែ​លោក​ដែរ​នោះ បាន​ប្រែចិត្ត​បោះបង់​លោក​ចោល​ដោយ​គ្មាន​អាល័យ ។ លោក គ​ង្គ ប៊ុន​ឈឿន បាន​និយាយថា​"​ពេល​មួយ​ខ្ញុំ​បាន​ណាត់​ជួប​នាង​នៅ​មាត់​ស្ទឹង​សង្កែ ក្រោម​ម្លប់​ដើម​ដូង​ទី​១០ តែ​នាង មិន​មក ទោះ​ជា​ខ្ញុំ​បាន​ណាត់​សន្យា​កាលពី​ថ្ងៃ​ហើយ​ក៏​ដោយ​" ។​ ​  ​ ទឹក​ជន់ ទឹក​ហូរ​កាច​ស្ទឹង បោះពួយ​នាំ​ព​ពុះ​សំណាត់​រសាត់​ទៅកាន់​បឹង​ទន្លេសាប ដោយ​គ្មាន​វិល ត្រឡប់ ពាំនាំ​ទាំង​ស្នេហា​អស់សង្ឃឹម​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ទៅ​ជាមួយ​ផង ធ្វើ​ឱ្យ​បេះ​ដូង​លោក​មាន​របួស ...​។ រហូតមកដល់​ឆ្នាំ​១៩៧២ ទើប​លោក​គ​ង្គ ប៊ុន​ឈឿន រៀបចំ​បទ​ចម្រៀង​ដែល​លោក​បាន​តាក់តែង​ទុកចោល នៅក្នុង​សៀវភៅ​ឡើង ដើម្បី​ថត​ផ្សាយ ដោយ​ដាក់​ចំណងជើង​ថា​"​ម្លប់​ដូង​ទី​១០" ហើយ​លោក​ស៊ីន ស៊ី​សាមុត​ជា​អ្នក ច្រៀង ។​ ​  ​ បទ​"​ម្លប់​ដូង​ទី​១០"​នេះ លោក​ស៊ីន ស៊ី​សាមុត​ច្រៀង​ផង ខ្សឹកខ្សួល​អួលដើមក​ផង ហាក់ដូចជា លោក​ជួយ​រួមចំណែក​កាន់ទុក្ខ​អតីត​ស្នេហា​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ដែល​មាន​កំណើត​ឡើង​នៅ​មាត់​ស្ទឹង​សង្កែ ហើយ​ត្រូវ​រលាយ​ទៅវិញ​នៅ​មាត់​ស្ទឹង​សង្កែ​នោះ​ដែរ ។



Click the control below to listen or download the original song:

Like Me on Facebook

Donation by PayPal

Thoinfo

Blog Archive