Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Search More Information

Friday, November 25, 2011

10 Keys in Spam Reduction-Outlook

គន្លឹះ ១០ ចំនុចជួយអ្នកក្នុងការកាត់បន្ថយ Spam
Spam ជាការផ្ញើសារ (e-mail) ដដែលជាច្រើនមកកាន់នរណាម្នាក់តាមរយៈ internet ហើយភាគច្រើននៃសារ (e-mail) ទាំងនោះជាកាផ្សាយពាណិជ្ជកម្ម រឺការបោកប្រាស់ណាមួយ ។ Spam ចែកចេញជាពីប្រភេទគឺ Cancelable usenet spam និង Email spam Spam តែងតែធ្វើការរំខានដោយផ្ញើសារ (e-mail) មកកាន់លោកអ្នកជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីកាត់់បន្ថយ spam សូមអនុវត្តដូចខាងក្រោម:
1. ប្រើប្រាស់ Junk E-Mail Filter
នៅក្នុង MS Outlook 2007 Junk E-Mail Filter ធ្វើការទប់ស្កាត់ spam និងបញ្ចូន spam e-mail ទៅកាន់ Junk mail folder ។ ដើម្បីចូលទៅកាន់ Junk E-Mail Filter សូមចូលទៅកាន់ Tools menu របស់ MS Outlook 2007 រួចសូមជ្រើសរើស Option រួចសូមចុចJunk E-mail.... button
បន្ទាប់សូមធ្វើការកំនត់ និងបញ្ចូល Address mail ដែលជា spam ទៅកាន់ Blocked Senders tap រួចចុច OK button
2. Block រូបភាពនៅក្នុងសារជាប្រភេទជា HTML
នៅក្នុង MS Outlook 2007 មានបន្ថែម anti-spam featured ហើយក្រោយពេល install MS Outlook 2007 ចប់ anti-spam បាននឹងធ្វើការបិទការ download រូបភាពនិង external content ដែលមាន link ទៅកាន់ content server រួចជាស្រេច ។ ប៉ុន្តែប្រសិនបើ anti-spam featured ត្រូវបានបិទ ហើយលោកអ្នកបើក E-mail ដែលមាន external content រាល់រូបភាពត្រូវបាន download ដោយស្វ័យប្រវត្តិ និង address e-mail របស់អ្នកត្រូវបានបង្ហាញទៅកាន់ spammer ។ ដើម្បីបិទ រឺបើក anti-spam featured សូមចូលទៅកាន់ Tools menu របស់ MS Outlook 2007 ហើយជ្រើសយក Trust Center… ហើយសូមចុចលើ Automatic Download
3. បិទ read, delivery receipts និង automatic processing of meeting requests
ព្រោះនៅពេលខ្លះ spammers ឆ្លៀតឱកាសចូល និងត្រួតពិនិត្យ address mail របស់លោកអ្នកនៅពេល read, delivery receipts និង automatic processing of meeting requests ។ លោកអ្នកអាចបិទ read receipts និង automatic processing of meeting requests បានដើម្បីសុវត្ថិភាព e-mail របស់អ្នក ។ ប៉ុន្តែ delivery receipts អាចបិទបានលុះតែលោកអ្នកជា e-mail server administrator
·         ដើម្បីបិទ read receipts ដំបូងត្រូវចូលទៅកាន់ Tools menu របស់ MS Outlook 2007 ហើយជ្រើសរើសយក Option រួចចុចលើ Tracking Option button ។ នៅត្រង់ពាក្យ Use this option to decide how to respond to requests for read receipts. Only applies to Internet Mail accounts សូមជ្រើសរើសយក Never send a response
·         វិធីបិទ automatically acceptance of meeting requests សូមចូលទៅ Tools menu រួចជ្រើសរើយយក Option ហើយចុចលើ Calendar Option រួចចុចលើ Resource Scheduling button ហើយសូមដកធីកចេញត្រង់ពាក្យ Automatically accept meeting requests and process cancellations

4. កំនត់ទីកន្លែងដែលគួរបង្ហាញ e-mail របស់អ្នក
មានន័យថាលោកអ្នកមិនគួរបា្រប់ ឬ ផ្សាយអំពី address e-mail របស់ខ្លួននៅតាម chat room, newsgroup និងតាមគេហទំព័រ ផ្សេងៗដែលលោកអ្នកមិនស្គាល់ រឺលោកអ្នកអាចប្រើ address e-mail ដែលមិនមែនជា address e-mail សំខាន់របស់អ្នក ។
5. ការចុះឈ្មោះតាមគេហទំព័រ
មុននឹងលោកអ្នកធ្វើការចុះឈ្មោះលើគេហទំព័រមួយចំនួនដូចជា Online baking, Shopping, រឺ Newsletters ជាដើម សូមរំលឹកអំពីគោលការណ៍ឯកជនដោយប្រុងប្រយ័ត្ននៅលើគេហទំព័រ មុននឹងលោកអ្នកប្រាប់ព័ត៌មានអំពី address e-mail របស់អ្នក ។ សូមស្វែងរក link ដែលបង្ហាញអំពី "Privacy Statement," "Privacy Policy," "Terms and Conditions," រឺ "Terms of Use" ហើយប្រសិនបើគេហទំព័រ មិនបានបង្ហាញច្បាស់អំពីការប្រើប្រាស់ព័ត៌មាន សូមធ្វើការសំរេចចិត្តថាគួរចុះឈ្មោះ រឺក៏មិនចុះឈ្មោះ ។
6. កុំយល់ព្រមផ្ញើ address e-mail របស់អ្នកទៅកាន់ជនទីបី
នៅពេលលោកអ្នកទិញទំនិញ រឺធ្វើការចុះឈ្មោះនៅលើគេហទំព័រ ពេលខ្លះមាន check box មួយដែលធីករួចជាស្រេចសំរាប់អោយ address e-mail របស់លោកអ្នកទៅកាន់អ្នក (ជនទីបី) ផ្សេងទៀត ដូច្នេះសូមដកធីកនេះចេញដើម្បីចៀសវៀងការទទួល e-mail ផ្សាយពាណិជ្ជកម្មផ្សេងពីអ្នកដ៏ទៃ ។
7. សូមកុំធ្វើការ Reply e-mail ទៅកាន់ spammer
ព្រោះធ្វើអោយ spammer ផ្ញើ e-mail មកកាន់លោកអ្នកកាន់តែច្រើនឡើង ។
8. កុំផ្ញើ Credit Card ទៅ E-mail ដែលមិនស្គាល់
ប្រសិនបើមានក្រុមហ៊ុនណាមួយផ្ញើ e-mail មកសួរព័ត៌មានផ្សេងៗសូមកុំធ្វើការឆ្លើយតបដោយ e-mail ព្រោះមានក្រុមហ៊ុនមិនស្របច្បាប់មួយចំនួនតែងតែផ្ញើ e-mail មកសួរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា Credit card company ជាដើម ព្រោះរាល់ e-mail ទាំងនេះអាចជា spammer ដូច្នេះលោកអ្នកអាចទូរស័ព្ទសួរ ដើម្បីចៀសវៀងការឆ្លើយតប e-mail ទៅកាន់ spammer(កុំទូរស័ព្ទទៅកាន់លេខដែលមានក្នុង e-mail សូមព្យយាមរកលេខផ្សេងនៅក្នុងគេហទំព័រ ឬ វិក័យបត្រ័) ។
9. កុំបរិចាកប្រាក់សំរាប់មនុស្សធម៌តាមរយៈ e-mail
ព្រោះ e-mail ទាំងនេះអាចជា spammer ។ ប្រសិនបើលោអ្នកចង់ធ្វើការបរិចាកមនុស្សធម៌សូមធ្វើការបរិចាក់ តាមរយៈទូរស័ព្ទ គេហទំព័រទីតាំងរបស់អង្គការ ឬ សមាគមន៍ដែលលោកអ្នកចង់បរិចាក ។
10. កុំ Forward e-mail spam ទៅកាន់អ្នកដ៏ទៃ
ព្រោះធ្វើអោយ spammer មានឱកាសកាន់តែច្រើនក្នុងការ spam អ្នកដែលលោកអ្នកផ្ញើទៅកាន់ ។

Like Me on Facebook

Donation by PayPal

Thoinfo

Blog Archive