គន្លឹះ ១០ ចំនុចជួយអ្នកក្នុងការកាត់បន្ថយ Spam
Spam ជាការផ្ញើសារ (e-mail) ដដែលជាច្រើនមកកាន់នរណាម្នាក់តាមរយៈ internet ហើយភាគច្រើននៃសារ (e-mail) ទាំងនោះជាកាផ្សាយពាណិជ្ជកម្ម រឺការបោកប្រាស់ណាមួយ ។ Spam ចែកចេញជាពីប្រភេទគឺ Cancelable usenet spam និង Email spam ។ Spam តែងតែធ្វើការរំខានដោយផ្ញើសារ (e-mail) មកកាន់លោកអ្នកជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីកាត់់បន្ថយ spam សូមអនុវត្តដូចខាងក្រោម:
1. ប្រើប្រាស់ Junk E-Mail Filter
នៅក្នុង MS Outlook 2007 Junk E-Mail Filter ធ្វើការទប់ស្កាត់ spam និងបញ្ចូន spam e-mail ទៅកាន់ Junk mail folder ។ ដើម្បីចូលទៅកាន់ Junk E-Mail Filter សូមចូលទៅកាន់ Tools menu របស់ MS Outlook 2007 រួចសូមជ្រើសរើស Option រួចសូមចុចJunk E-mail.... button ។
បន្ទាប់សូមធ្វើការកំនត់ និងបញ្ចូល Address mail ដែលជា spam ទៅកាន់ Blocked Senders tap រួចចុច OK button
2. Block រូបភាពនៅក្នុងសារជាប្រភេទជា HTML
នៅក្នុង MS Outlook 2007 មានបន្ថែម anti-spam featured ហើយក្រោយពេល install MS Outlook 2007 ចប់ anti-spam បាននឹងធ្វើការបិទការ download រូបភាពនិង external content ដែលមាន link ទៅកាន់ content server រួចជាស្រេច ។ ប៉ុន្តែប្រសិនបើ anti-spam featured ត្រូវបានបិទ ហើយលោកអ្នកបើក E-mail ដែលមាន external content រាល់រូបភាពត្រូវបាន download ដោយស្វ័យប្រវត្តិ និង address e-mail របស់អ្នកត្រូវបានបង្ហាញទៅកាន់ spammer ។ ដើម្បីបិទ រឺបើក anti-spam featured សូមចូលទៅកាន់ Tools menu របស់ MS Outlook 2007 ហើយជ្រើសយក Trust Center… ហើយសូមចុចលើ Automatic Download ។
3. បិទ read, delivery receipts និង automatic processing of meeting requests
ព្រោះនៅពេលខ្លះ spammers ឆ្លៀតឱកាសចូល និងត្រួតពិនិត្យ address mail របស់លោកអ្នកនៅពេល read, delivery receipts និង automatic processing of meeting requests ។ លោកអ្នកអាចបិទ read receipts និង automatic processing of meeting requests បានដើម្បីសុវត្ថិភាព e-mail របស់អ្នក ។ ប៉ុន្តែ delivery receipts អាចបិទបានលុះតែលោកអ្នកជា e-mail server administrator ។
· ដើម្បីបិទ read receipts ដំបូងត្រូវចូលទៅកាន់ Tools menu របស់ MS Outlook 2007 ហើយជ្រើសរើសយក Option រួចចុចលើ Tracking Option button ។ នៅត្រង់ពាក្យ Use this option to decide how to respond to requests for read receipts. Only applies to Internet Mail accounts សូមជ្រើសរើសយក Never send a response ។
· វិធីបិទ automatically acceptance of meeting requests សូមចូលទៅ Tools menu រួចជ្រើសរើយយក Option ហើយចុចលើ Calendar Option រួចចុចលើ Resource Scheduling button ហើយសូមដកធីកចេញត្រង់ពាក្យ Automatically accept meeting requests and process cancellations។
4. កំនត់ទីកន្លែងដែលគួរបង្ហាញ e-mail របស់អ្នក
មានន័យថាលោកអ្នកមិនគួរបា្រប់ ឬ ផ្សាយអំពី address e-mail របស់ខ្លួននៅតាម chat room, newsgroup និងតាមគេហទំព័រ ផ្សេងៗដែលលោកអ្នកមិនស្គាល់ រឺលោកអ្នកអាចប្រើ address e-mail ដែលមិនមែនជា address e-mail សំខាន់របស់អ្នក ។
5. ការចុះឈ្មោះតាមគេហទំព័រ
មុននឹងលោកអ្នកធ្វើការចុះឈ្មោះលើគេហទំព័រមួយចំនួនដូចជា Online baking, Shopping, រឺ Newsletters ជាដើម សូមរំលឹកអំពីគោលការណ៍ឯកជនដោយប្រុងប្រយ័ត្ននៅលើគេហទំព័រ មុននឹងលោកអ្នកប្រាប់ព័ត៌មានអំពី address e-mail របស់អ្នក ។ សូមស្វែងរក link ដែលបង្ហាញអំពី "Privacy Statement," "Privacy Policy," "Terms and Conditions," រឺ "Terms of Use" ហើយប្រសិនបើគេហទំព័រ មិនបានបង្ហាញច្បាស់អំពីការប្រើប្រាស់ព័ត៌មាន សូមធ្វើការសំរេចចិត្តថាគួរចុះឈ្មោះ រឺក៏មិនចុះឈ្មោះ ។
6. កុំយល់ព្រមផ្ញើ address e-mail របស់អ្នកទៅកាន់ជនទីបី
នៅពេលលោកអ្នកទិញទំនិញ រឺធ្វើការចុះឈ្មោះនៅលើគេហទំព័រ ពេលខ្លះមាន check box មួយដែលធីករួចជាស្រេចសំរាប់អោយ address e-mail របស់លោកអ្នកទៅកាន់អ្នក (ជនទីបី) ផ្សេងទៀត ដូច្នេះសូមដកធីកនេះចេញដើម្បីចៀសវៀងការទទួល e-mail ផ្សាយពាណិជ្ជកម្មផ្សេងពីអ្នកដ៏ទៃ ។
7. សូមកុំធ្វើការ Reply e-mail ទៅកាន់ spammer
ព្រោះធ្វើអោយ spammer ផ្ញើ e-mail មកកាន់លោកអ្នកកាន់តែច្រើនឡើង ។
8. កុំផ្ញើ Credit Card ទៅ E-mail ដែលមិនស្គាល់
ប្រសិនបើមានក្រុមហ៊ុនណាមួយផ្ញើ e-mail មកសួរព័ត៌មានផ្សេងៗសូមកុំធ្វើការឆ្លើយតបដោយ e-mail ព្រោះមានក្រុមហ៊ុនមិនស្របច្បាប់មួយចំនួនតែងតែផ្ញើ e-mail មកសួរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា Credit card company ជាដើម ព្រោះរាល់ e-mail ទាំងនេះអាចជា spammer ដូច្នេះលោកអ្នកអាចទូរស័ព្ទសួរ ដើម្បីចៀសវៀងការឆ្លើយតប e-mail ទៅកាន់ spammer(កុំទូរស័ព្ទទៅកាន់លេខដែលមានក្នុង e-mail សូមព្យយាមរកលេខផ្សេងនៅក្នុងគេហទំព័រ ឬ វិក័យបត្រ័) ។
9. កុំបរិចាកប្រាក់សំរាប់មនុស្សធម៌តាមរយៈ e-mail
ព្រោះ e-mail ទាំងនេះអាចជា spammer ។ ប្រសិនបើលោអ្នកចង់ធ្វើការបរិចាកមនុស្សធម៌សូមធ្វើការបរិចាក់ តាមរយៈទូរស័ព្ទ គេហទំព័រទីតាំងរបស់អង្គការ ឬ សមាគមន៍ដែលលោកអ្នកចង់បរិចាក ។
10. កុំ Forward e-mail spam ទៅកាន់អ្នកដ៏ទៃ
ព្រោះធ្វើអោយ spammer មានឱកាសកាន់តែច្រើនក្នុងការ spam អ្នកដែលលោកអ្នកផ្ញើទៅកាន់ ។